អ្វីៗគ្រប់យ៉ាងដើម្បីព្រះអង្គ
ពេល នាងស្ស៊េរីភ្ជាប់ពាក្យ មិត្តនាងឈ្មោះអាមីបានចូលរួមអបអរសាទរ។ នាងអាមីរៀបចំពិធីជប់លៀង ជួយរើសសម្លៀកបំពាក់រៀបការ ដើរពីមុខនាង និងអង្គុយនៅក្បែរនាងក្នុងពិធីនោះ។ ពេលនាងស្ស៊េរីបានរៀបការរួចហើយមានកូន នាងអាមីជួយរៀបចំពិធីបង្កក់កូនយ៉ាងសប្បាយជូននាងទៀតផង។
ក្រោយមក នាងស្ស៊េរីប្រាប់អាមីថា៖ «ពេលខ្ញុំលំបាកមានតែឯងទេជួយខ្ញុំ ជាពិសេសខ្ញុំដឹងថា ឯងស្រឡាញ់ខ្ញុំ ហើយក៏រីករាយនឹងជួយខ្ញុំដែរ។ ឯងមិនដែលច្រណែនខ្ញុំទេ គឺជួយរៀបចំកម្មវិធីជាច្រើនឲ្យខ្ញុំ»។
នៅពេលសិស្សលោកយ៉ូហានបានឮថា មានគ្រូថ្មីមួយនាមព្រះយេស៊ូវ និងមានមនុស្សជាច្រើនដើរតាមព្រះអង្គ គេគិតថាលោកយ៉ូហាននឹងច្រណែននឹងព្រះយេស៊ូវ (យ៉ូហាន៣:២៦)។ ហេតុដូច្នេះ គេក៏មកប្រាប់លោកយ៉ូហានថា៖«ទ្រង់កំពុងតែធ្វើពិធីជ្រមុជទឹក ហើយមានមនុស្សជាច្រើនចូលរួម»។ លោកយ៉ូហានឆ្លើយតបថា៖«ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែទទួលបង្គាប់នឹងមកនាំមុខទ្រង់ប៉ុណ្ណោះ។ អ្នកណាដែលយកប្រពន្ធ នោះឈ្មោះថាជាប្តីហើយ ឯពួកមិត្រសំឡាញ់ដែលឈរស្តាប់គាត់ កំពុងដែលរៀបការ នោះក៏មានសេចក្តីអំណរឡើង ដោយសារសំឡេងប្តី គឺយ៉ាងនោះឯង ដែលសេចក្តីអំណររបស់ខ្ញុំបានពោរពេញហើយ» (ខ២៨-២៩)។ ឥរិយាបថបន្ទាបខ្លួន គឺជាអត្តសញ្ញាណរបស់យើង។ កុំឲ្យគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន អ្វីៗដែលអ្នករាល់គ្នានឹងធ្វើ ចូរធ្វើដោយថ្វាយសិរីរុងរឿងដល់ព្រះសង្រ្គោះនៃយើងរាល់គ្នាវិញ។ «ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ»(ខ.៣០)។-Anne Cetas
ចូររងចាំ...
នៅ កន្លែងដែលខ្ញុំរស់នៅ សរទរដូវជារដូវដើរបរបាញ់សត្វព្រៃ។ ក្នុងពេលពីរបីសប្តាហ៍ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលចេញអជ្ញាប័ណ្ណអោយប្រជាជនដើរបរបាញ់សត្វបានច្រើនប្រភេទ។ អ្នកបាញ់សត្វខ្លះសង់ជាខ្ទមខ្ពស់ផុតដី រងចាំបាញ់សត្វក្តាន់ដើរចូលក្នុងអន្ទាក់។
ពេលខ្ញុំគិតដល់អ្នកប្រមាញ់ ដែលត្រូវរងចាំសត្វក្ងានដោយចិត្តអត់ធ្មត់។ ហើយខ្ញុំក៏គិតថា បើយើងរងចាំព្រះជាម្ចាស់វិញ ពិតជាពិសេសណាស់។ យើងតែងតែយល់ច្រឡំពាក្យ រង់ចាំ និងខ្ជះខ្ជាយ។ បើយើងគិតដល់អ្នកណាម្នាក់ យើងតែងតែគិតថា យើងមិនបានធ្វើអ្វីសោះឲ្យបានសម្រេចតាមបំណង នោះវាហាក់បីដូចជាខ្ជះខ្ជាយពេលវេលា។
ការរង់ចាំផ្តល់អត្ថប្រយោជន៍ជាច្រើនដល់យើង ជាពិសេសវាបានបង្ហាញអំពីជំនឿរបស់យើង។ បើយើងមានជំនឿខ្សោយ យើងត្រូវរង់ចាំ។ ហើយបើអ្នកមានជំនឿមាំមួន អ្នកប្រាកដជាអាចរងចាំបានយូរជាងនេះ។
ពេលយើងអានប្រវត្តិរឿងណូអែលក្នុងគម្ពីរ លូកា ២ យើងបានរៀនពីមនុស្សពីរនាក់បង្ហាញជំនឿពួកគេដោយការពេញចិត្តរងចាំ។ លោកស៊ីមាន និងអាណាបានរងចាំពេលយ៉ាងយូរ តែពួកគេមិនបានខ្ជះខ្ជាយពេលវេលាទេ គឺព្រះជាម្ចាស់បានដាក់ពួកគេនៅកន្លែងមួយ ដែលពួកគេអាចធ្វើបន្ទាល់អំពីការយាងមករបស់ព្រះមេស្ស៊ី(ខ.២២-៣៨)។ បើអ្នកអធិស្ឋាន ហើយមិនឃើញព្រះជាម្ចាស់ឆ្លើយតបភ្លាមៗ កុំអាលបោះបង់ចោលជំនឿឡើយ។-Julie Ackerman Link
អ្នកជិតខាងល្អជាងគេ
ទី កន្លែងដែលអ្នករស់នៅ ផ្តល់ជូនអ្នកនូវរបៀបដែលអ្នកអាចរស់បាន។ នៅតំបន់ខ្ញុំរស់នៅ ក្រុមហ៊ុនប្រមូលសំរាមនៅព្រឹកថ្ងៃអង្គារ ហើយតួនាទីខ្ញុំត្រូវយកសំរាមមកដាក់ខាងក្រៅផ្ទះមួយយប់មុន។ ធ្វើដូច្នេះ អ្នកជិតខាងខ្ញុំមិនសូវសប្បាយចិត្តសោះ ព្រោះមានក្មេងៗលេងខាងក្រៅផ្ទះ។ ដូច្នេះគេដាក់ស្លាកសញ្ញាគ្រប់ទីកន្លែងប្រាប់ដំណឹងដល់អ្នកបើកបរឲ្យបន្ថយល្បឿន។ មានន័យថា ខ្ញុំត្រូវបើកយឺតៗ សម្លឹងមើលក្មេងៗកំពុងតែរត់ដេញចាប់បាល់នៅជុំវិញនោះ។
ជាការប្រពៃណាស់ ដែលធ្វើឲ្យយើងនឹកចាំថា ព្រះជាម្ចាស់បានដាក់នគររបស់ព្រះបុត្រានៅក្នុងយើងម្នាក់ៗ (កូឡូស ១:១៣)។ ការរស់នៅក្នុងមជ្ឈដ្ឋានរបស់ព្រះ មានន័យថា គំរូជីវិតដែលផ្លាស់ប្រែនឹងបង្ហាញយ៉ាងច្បាស់។ ហេតុដូច្នេះហើយ បានជាលោកប៉ុលរំលឹកយើងថា ដ្បិតនគរព្រះមិនសំរេចនឹងការស៊ី ឬផឹកនោះទេ គឺស្រេចនឹងសេចក្តីសុចរិត សេចក្តីមេត្រី នឹងសេចក្តីអំណរដោយនូវព្រះវិញ្ញាណបរិសុទ្ធវិញទេតើ(រ៉ូម ១៤:១៧)។ ការរស់នៅតាមរបៀបព្រះជាម្ចាស់ គឺរស់នៅធ្វើជាសន្តិករ និងធ្វើជាប្រភពអំណរ បើធ្វើដូច្នេះបានមែន មានន័យថាអ្នករស់តាមព្រះហើយ។ បើអ្នករស់នៅបែបនេះ អ្នកជាទីគាប់ព្រះទ័យដល់ព្រះហើយ ព្រមទាំងមានមនុស្សរាប់អានដល់ខ្លួនដែរ (ខ.១៨)។
ស្តាប់មើលទៅ នេះជាអ្នកជិតខាងដ៏ល្អ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់រស់នៅក្បែរ ។- Joe Stowell
ភ្ជួរដីតាមគន្លងដ៏ត្រង់
ថ្ងៃដំបូងដែលខ្ញុំឡើងជិះលើត្រាក់ទ័រកាត់តាមវាលស្រែ គឺនៅពេលព្រឹកព្រលឹមស្រាងៗ។ សម្លេងចង្រឹតនិង ភាពស្ងប់ស្ងាត់នៅទីជនបទលាន់ឮដោយសម្លេងម៉ាស៊ីន។ ត្រាក់ទ័រភ្ជួរដីទំាំងផ្ទាំងៗ ពាសពេញវាលស្រែ។ ពេលខ្ញុំជាន់ហ្គែរដាក់លេខ ហើយទម្លាក់ផាលភ្ជួរដីចុះ ហាក់ដូចមានកម្លាំងខ្លាំង។ ពេលភ្ជួររួចរាល់ហើយ ខ្ញុំក៏ក្រឡេកមើលក្រោយ ខ្ញុំសង្ឃឹមថា ភ្ជួរបានត្រង់ល្អ តែខ្ញុំបែរជាភ្ជួរវៀចក្រវេចក្រវៀន ដូចស្នាមសត្វពស់វាអញ្ចឹង គឺវៀចជាងផ្លូវឡានប្រណាំងទៅទៀត។
ពេលនោះវាធ្វើឲ្យយើងរៀនបានបទពិសោធន៍ មួយគឺថា «មុនភ្ជួររាស់សូមពិនិត្យមើលភ្លឺស្រែ ឬបង្គោលព្រំដីផង។ កាលណាយើងយកចិត្តទុកដាក់ លើគន្លងភ្ជួររាស់ដី អ្នកភ្ជួររាស់ដីស្រែ អាចប្រាកដថា គាត់ភ្ជួរបានត្រង់ល្អ។ ពេលពិនិត្យមើលវាលស្រែ នោះយើងអាចដឹងពីលទ្ធផលបាន។ ពេលនោះអ្នកនឹងភ្ជួរដីបានត្រង់ល្អ។ បើអ្នកបាត់ម្ចាស់ការ អ្នកមិនអាចភ្ជួរបានត្រង់តាមគន្លងទេ។
លោកប៉ុលបានទទួលប្រាជ្ញាមកពីព្រះ ខណៈគាត់សរសេរពីបទពិសោធន៍ជាមួយព្រះយេស៊ូវគ្រីស្ទ ហើយឥទ្ធិពលទាំងឡាយបានបង្ហូរមកគាត់។ គាត់មិនចង់ឃើញការបាក់បែកទេ (ភីលីព ៣:៨,១៣) រត់តម្រង់ទៅឯទី (ខ៨-១៤) ដោយដឹងពីលទ្ធផលទុកជាមុន(ខ៩-១១) ចូរសម្លឹងមើលអស់អ្នកដែលរស់នៅស្របតាមគំរូ ដែលយើងបានដាក់ឲ្យបងប្អូនឃើញ(ខ១៦-១៧)។
មិនខុសពីអ្វីដែលលោកប៉ូលមានប្រសាសន៍ស្រាប់ថា បើយើងសម្លឹងមើលព្រះ គ្រីស្ទយើងនឹងភ្ជួរត្រង់គន្លង ហើយនឹងសម្រេចគោលបំណងព្រះហប្ញទ័យព្រះ សម្រាប់ជីវិតយើងម្នាក់ៗ។-Randy Kilgore
ទឹកជ្រោះ
ពេល ខ្ញុំនៅក្នុងប្រទេសប្រេស៊ីល ខ្ញុំទៅលេងជ្រោះអ៊ីគូហ្ស៊ូជាទឹកជ្រោះមួយស្អាតជាងគេនៅលើពិភពលោក។ ខ្ញុំរំភើបចិត្តណាស់ពេលបានឃើញទឹកជ្រោះ តែអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាងគេ មិនមែនជាទេសភាពទឹកជ្រោះ ឬទឹកធ្លាក់នោះទេ តែជាសម្លេងទឹកធ្លាក់។ សម្លេងទឹកធ្លាក់ធ្វើឲ្យខ្ញុំលង់ស្មារតី ខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំស្ថិតនៅក្នុងសម្លេងទឹកជ្រោះ។ នេះជាបទពិសោធន៍ដ៏វិសេសវិសាល ដែលរំលឹកខ្ញុំឲ្យដឹងថា ខ្ញុំជាមនុស្សដ៏តូចមួយ បើប្រៀបធៀបទៅនឹងទឹកជ្រោះ។
ក្រោយមកទៀត រូបភាពនេះស្ថិតនៅជាប់នៅក្នុងគំនិតរបស់ខ្ញុំ ហើយខ្ញុំក៏គិតដល់បទគម្ពីរវិវរណៈ ១:១៥ កាលលោកយ៉ូហាននៅកោះប៉ាតម៉ូស គាត់និមិត្តឃើញព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ។ លោកយ៉ូហានពិព៌ណនាអំពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ពេញដោយសិរីរុងរឿងនៅព្រះពស្ត និងព្រះកាយទ្រង់។«ព្រះបាទទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន» (ខ១៥)។
ពេលនោះ ខ្ញុំមិនអាចយល់ពីបទគម្ពីរនេះទេ រហូតទាល់តែខ្ញុំបានទៅលេងទឹកជ្រោះអ៊ីគូហ្ស៊ូ ហើយ សម្លេងទឹកធ្លាក់ធ្វើអោយខ្ញុំវិសេសជាងគេ។ ពេលខ្ញុំឮសម្លេងទឹកធ្លាក់ ធ្វើឲ្យខ្ញុំដឹងថាខ្ញុំជាមនុស្សតូចមួយ ហើយរឹតតែធ្វើឲ្យខ្ញុំយល់ច្បាស់ជាងមុន ពេលលោកយ៉ូហានឃើញព្រះយេស៊ូវ គាត់ដួលសន្លប់បាត់ស្មារតីនៅទៀបជើងព្រះយេស៊ូវ(ខ១៧)។
ខ្ញុំជឿថា ការពិព៌ណនាបែបនេះជួយអ្នកស្វែងយល់កាន់តែច្បាស់អំពីភាពអស្ចារ្យរបស់វត្តមានព្រះយេស៊ូវ ហើយជួយអ្នកអោយចេះថ្វាយបង្គំព្រះអង្គសង្រ្គោះដូចជាលោកយ៉ូហានដែរ។-Bill Crowder
សេចក្តីសុខសាន្ត ក្នុងគ្រាមានវិបត្តិ
លោក ថេតជាចាស់ទុំម្នាក់នៅក្នុងក្រុមជំនុំរបស់ខ្ញុំ កាលពីមុនគាត់ធ្លាប់ធ្វើជា ប៉ូលីស។ នៅថ្ងៃមួយ ក្រោយពីគាត់បានរាយការណ៍អំពីអំពើហឹង្សាមួយ វាធ្វើអោយគាត់រងការគំរាមដល់ជីវិត។ មានបុរសម្នាក់ចាក់គេនឹងកូនកាំបិត រួចផ្ជង់កូនកាំបិតបម្រុងចាក់គាត់ទៀត។ ប៉ូលីសជាមិត្តរបស់គាត់ដកកំាភ្លើងបាញ់ជនល្មើស ពេលបម្រុងវាយប្រហារថេត។ គេឃាត់ជនល្មើសទាន់ តែថេតត្រូវគ្រាប់កំាភ្លើងពេលបាញ់តបតគ្នា។ ពេលរថយន្តសង្គ្រោះបន្ទាន់ដឹកគាត់ទៅដល់មន្ទីរពេទ្យ ព្រះវិញ្ញាណធ្វើអោយគាត់សម្រាកខាងព្រលឹងយ៉ាងលង់លក់។ លោកថេតនៅស្ងាត់ស្ងៀម ទោះជាគាត់អាចនិយាយសម្រាលទុក្ខ មន្ត្រីពង្រឹងច្បាប់ ដែលឈឺចិត្តជាខ្លាំងចំពោះវិបត្តិនេះយ៉ាងណាក៏ដោយ។
ព្រះអម្ចាស់យេស៊ូវបានសន្យាថានឹងប្រទាន សេចក្តីសុខសាន្តដល់យើង ទោះជាក្នុងគ្រាមានវិបត្តិ។ ប៉ុន្មានម៉ោងមុនពេលទ្រង់ត្រូវគេឆ្កាង ព្រះគ្រីស្ទលួងលោមសិស្សព្រះអង្គដោយមានបន្ទូលថា៖ «ខ្ញុំទុកសេចក្តីសុខសាន្តនៅនឹងអ្នករាល់គ្នា គឺខ្ញុំអោយសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ» (យ៉ូហាន ១៤:២៧)។
តើអ្នកមានខ្លាចអ្វីជាងគេ? បើអ្នកត្រូវប្រឈមមុខនឹងវា ចូរដឹងថាព្រះគ្រីស្ទគង់នៅជាមួយអ្នកហើយ។ ចូរទុកចិត្តដល់ព្រះអង្គដោយសេចក្តីអធិស្ឋាន ដែលនាំឲ្យ«សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ» (ភីលីព ៤:៧)។-Dennis Fisher
កូនចៀមអាចដើរឆ្លងកាត់ទឹកបាន
អ្នក និពន្ធឈ្មោះ ស៊ី អេស លេវីសមានប្រសាសន៍ថា គំនិតសាសនាប្រៀបបាននឹងទឹកសម្លរ ខ្លះក៏ខាប់ ខ្លះក៏រាវជាងគេបន្តិច។ តាមពិតទៅ នៅក្នុងព្រះគម្ពីរមានគំនិតខាប់ដែលស៊ីជម្រៅដូចជា អាថ៌កំបាំង ភាពវៃឆ្លាតនិងភាពសាំញ្ញ៉ាំដែលជំរុញអោយមនុស្សទទួលជោគជ័យ។ ឧទាហរណ៍ «ដូច្នេះទ្រង់តែងផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហប្ញទ័យ ហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹង ក៏តាមព្រះហប្ញទ័យដែរ» (រ៉ូម ៩:១៨)។ ប៉ុន្តែដូចគ្នានេះដែរ ក៏មានគំនិតភ្លឺថ្លាដូចជា ធម្មតា ឆាប់សម្រចលទ្ធផល និង ងាយទទួល។ តើអ្វីធ្វើឲ្យអ្នកឆាប់ទទួលលក្ខណៈធម្មតា ដែលចែងក្នុងគម្ពីរ១យ៉ូហាន ៤:១៦ ថា «ព្រះជាម្ចាស់ជា សេចក្តីស្រឡាញ់»។
លោកចន កាម៉េរុណ ជាអ្នកនិពន្ធនៅសតវត្សទី១៥បានលើកឡើងថា៖ «នៅក្នុងវាលស្មៅដដែល សត្វគោស៊ីស្មៅ បក្សាបក្សីស៊ីគ្រាប់ស្មៅ តែមនុស្សស្វែងរកគុជវិញ។ ដូច្នេះនៅក្នុងបទគម្ពីរដដែល យើងអាចរកឃើញលក្ខខណ្ឌផ្សេងៗពីគ្នា។ ដូច្នេះ កូនចៀមអាចដើរឆ្លងទឹក សត្វដំរីអាចហែលទឹក ក្មេងៗអាចញ៉ាំទឹកដោះគោ ហើយសាច់សម្រាប់មនុស្សមានកម្លាំង»។
នៅក្នុងព្រះបន្ទូលរបស់ព្រះ យើងអាចស្វែងរកឃើញកំណប់នៃប្រាជ្ញា និងចំណេះដឹងបាន។ ជម្រៅមហាសមុទ្របានបំផុសគំនិតអោយជឿនលឿន ចំណែកឯទីទឹករាក់វិញ មានប្រយោជន៍សម្រាប់ព្រលឹងស្មោះត្រង់។
ហេតុអ្វីបានជាអ្នកនៅស្ទាក់ស្ទើរទៀត? «គ្រប់ទាំងបទគម្ពីរ... ក៏មានប្រយោជន៍...»(២ធីម៉ូថេ ៣:១៦)។ ចូរប្រញាប់ឡើង។-David Roper
ចូរស្វែងរកទឹក
ប្រ ទេសអាមេរិកបានចំណាយប្រាក់យ៉ាងច្រើនមហិមា ក្នុងការស្វែងរកប្រភពទឹកនៅភពអង្គារ។ ពីរបីឆ្នាំមុននេះ អង្គការណាសាបានបញ្ជូនមនុស្សយន្តពីរទីមួយឈ្មោះ អប់ព័រជូនីធី និងស្ពីរីត ដើម្បីអោយដឹងប្រាកដថាតើ នៅភពអង្គារមានប្រភពទឹក ឬធ្លាប់មានពីមុនមកឬអត់។ ហេតុអ្វីបានជាពួកគេស្រាវជ្រាវរឿងនេះ? អ្នកវិទ្យាសាស្រ្តកំពុងពិនិត្យទិន្នន័យយ៉ាងផ្ចិតផ្ចង់ ក្រែងលោធ្លាប់មានជីវិតរស់នៅពីមុនមក។ ពួកគេដឹងប្រាកដថា ពិតជាមានប្រភពទឹកមែន។ បើគ្មានទឹក ក៏គ្មានជីវិតដែរ។
ជាងពីរពាន់ឆ្នាំមុន មានស្រ្តីម្នាក់បានជួបបុរសម្នាក់នៅក្រៅក្រុងសាម៉ារី ដើម្បីស្វែងរកទឹក។ ម្នាក់គឺជាស្រ្តីដែលរស់នៅក្បែរនោះ ហើយម្នាក់ទៀតគឺជាអ្នកមកពីស្រុក កាលីឡេ។ ពួកគេបានជួបគ្នានៅអណ្តូងទឹកក្បែរភូមិស៊ូខារ។ ព្រះយេស៊ូវរកទឹកឃើញ ហើយស្រ្តីនោះក៏រកទឹកឃើញដែរ គឺជាទឹកដែលនាងមិនដឹងថានាងត្រូវការ(យ៉ូហាន ៤:៥-១៥)។
ទឹកមានសារសំខាន់ណាស់ សម្រាប់ទ្រទ្រង់ សរីរាង្គកាយ និងជីវិតខាងវិញ្ញាណ។ ព្រះយេស៊ូវធ្វើឲ្យនាងភ្ញាក់ផ្អើលនៅអណ្តូងទឹក។ ព្រះយេស៊ូវប្រទានទឹកផ្តល់ជីវិតដល់នាង គឺជាព្រះអង្គផ្ទាល់។ «ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹក នៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅ បានជីវិតអស់កល្បជានិច្ច។» (យ៉ូហាន ៤:១៤)។
តើអ្នកមានដឹងទេថា អ្នកណាត្រូវការទឹក? គឺអ្នកស្រេកទឹកខាងវិញ្ញាណ។ ចូរណែនាំគេឲ្យទៅព្រះយេស៊ូវ ដែលជាទឹករស់។ អ្នកគិតថាជាការមែនទេ? -Dave Branon
ចូរចេះទប់មាត់
ខ្ញុំ កំពុងដើរកាត់តាមស្ថានីយ៍រថភ្លើងក្នុងក្រុងមីង ប្រទេសបេឡារូសជាមួយមិត្តសំឡាញ់ខ្ញុំ ឈ្មោះយូលីយ៉ា និងកូនស្រីនាងឈ្មោះអាណាស្តាស៊ី។ ភ្លាមនោះស្រាប់ តែខ្ញុំអោនមុខចុះដល់ដី។ ខ្ញុំមិនចាំអីទាំងអស់ ខ្ញុំគ្រាន់តែចាំថា មាត់ខ្ញុំមានប្រឡាក់ខ្សាច់ គ្រួស និងដី។ ខ្ញុំខំខ្វេះវាចេញពីមាត់ខ្ញុំតែមិនស្រួលនោះទេ។
ខ្ញុំអាម៉ាសណាស់ពេលមានដីចូលមាត់បែបនេះ។ តែបទគម្ពីរបង្រៀនយើងថា ជាការប្រសើរយើងគួរប្រយ័ត្នពាក្យចេញពីមាត់យើងវិញ។ គម្ពីរសុភាសិតជំពូក១៥ ចែងថា៖ «មាត់របស់មនុស្សល្ងីល្ងើបង្ហូរចេញជាសេចក្តី ចំកួតវិញ» (ខ២)។ ពាក្យបង្ហូរចេញ មានន័យថា ផ្ទុះជាកំហឹង ការចោទប្រកាន់ និងពាក្យមើលងាយទាំងឡាយណា ដែលបណ្តាលអោយឈឺចាប់មួយជីវិត។ សាវ័កប៉ូលនិយាយយ៉ាងដូច្នេះថា៖ «មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ»(អេភេសូរ ៤:២៩)។ លោកប៉ុលមានប្រសាសន៍ទៀតថា៖ «ចូរដោះសេចក្តីចំកួតចេញ ហើយនោះត្រូវនិយាយសេចក្តីពិត» (ខ.២៥)។ បន្ទាប់មកលោកលើកទឹកចិត្តយើងថា៖ «ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ចេញពីពួកអ្នករាល់គ្នាទៅ» (ខ.៣១)។ ពាក្យសម្តីចេញពីមាត់អ្នករាល់គ្នា គួរតែជាពាក្យសច្ចៈ និងស្អាងគ្នាទៅវិញទៅមក។
យើងត្រូវប្រយ័ត្នពាក្យសម្តីចេញពីមាត់ ត្រូវនិយាយពាក្យត្រឹមត្រូវវិញ។ ដើម្បីលើកព្រះកិត្តិយសថ្វាយព្រះអម្ចាស់ ចូររក្សាពាក្យចេញពីមាត់ឲ្យបានត្រឹមត្រូវ។-Dave Egner
រក្សាភាពស្អាតស្អំ
ក្នុងអំឡុងពេលទស្សនកិច្ចស្វែងយល់ពីមុខជំនួញ ខ្ញុំតែងដើរកាត់តាមផ្លូវដដែលៗរាល់ព្រឹក ដើម្បីទៅជិះរថភ្លើង។ រាល់ថ្ងៃខ្ញុំដើរកាត់ហ្វូងមនុស្សរង់ចាំនៅទីនោះ។ មានមនុស្សគ្រប់វ័យ មានទាំងជនជាតិដើម និងជនជាតិផ្សេងៗទៀត។ បីថ្ងៃក្រោយមក ខ្ញុំក៏សម្រេចចិត្តសាកសួរបុរសម្នាក់ថាតើហេតុអ្វីបានជាពួកគេឈរជាជួរលើចិញ្ចើមផ្លូវដូច្នេះ។ គាត់ប្រាប់ខ្ញុំថា ពួកគេកំពុងតែពិសោធមុនពេលត្រូវគេដោះលែង ថាតើពួកគេជាមនុស្សស្អាតស្អំ ឬយ៉ាងណា?
វាជាការបង្ហាញយ៉ាងច្បាស់ ដើម្បីអោយខ្ញុំរស់នៅស្អាតស្អំខាងវិញ្ញាណនៅចំពោះព្រះជាម្ចាស់។ នៅពេលអ្នកនិពន្ធគម្ពីរទំនុកតម្កើង នាំយើងគិតអំពីជីវិតស្អាតស្អំ មានគន្លឹះតែមួយគត់ គឺការស្តាប់បង្គាប់ព្រះជាម្ចាស់។ “ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ។ ឱព្រះយេហូវ៉ាអើយ ទ្រង់មានពរហើយ សូមបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ។ ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ” (ទំនុកដំកើង ១១៩:១១-១២,១៦)។
ដោយសារពន្លឺនៃព្រះបន្ទូលទ្រង់ យើងមើលឃើញថា ខ្លួនជាមនុស្សមានបាប ដែលត្រូវការសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហប្ញទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើងពីគ្រប់អំពីទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។
ដោយសារព្រះគុណទ្រង់... យើងបានស្អាតរួចហើយ។-David McCasland